១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្បូង” ដូចខាងក្រោម៖
-ពាក្យ “ត្បូង” ( ន. ) ក្បាល : ព្រះករុណាជាម្ចាស់ជីវិតលើត្បូង; ញុំព្រះអង្គសូមក្រាបថ្វាយបង្គំដោយត្បូង ។ ឈ្មោះទិសប្រទល់ចំគ្នានឹងទិសខាងជើង, ទិសទក្សិណ : ខាងត្បូង, ឯត្បូង (តាមទំនៀមខ្មែរពីបុរាណនៅពេលដេកគេតែងយកក្បាលទៅទិសខាងនេះ ទើបហៅថា ខាងត្បូង គឺខាងក្បាល) ។ កែវថ្មវិសេសច្រើនប្រភេទមានពេជ្រ, មរកត, កណ្ដៀង, និល, ទទឹម, ជាដើម : អ្នកជីកត្បូង, អ្នកលក់ត្បូង, ជាងច្នៃត្បូង ។ ត្បូងខ្នើយ ប៉ែកខាងដើមនិងខាងចុងរបស់ខ្នើយ ។ ត្បូងខ្មោច ក្បាច់កញ្ជើ, ល្អី ជាដើម ដែលគេត្បាញលើកជាគោមឲ្យអណ្ដែតខ្ពស់ឡើង ។ ត្បូងចិញ្ចៀន ក្បាលចិញ្ចៀនដែលដាំកែវថ្ម ។ ត្បូងដឹង ក្បាលដឹងជ្វា ។ ក្រសួងត្បូងការ ក្រសួងជាត្បូងនៃការទាំងពួង (ព. បុ.) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ