១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រក” ដូចខាងក្រោម៖
-ពាក្យ “ត្រក” ( ន. ) ជាលត្បាញដោយបន្ទោះឫស្សី, ផ្ដៅជាដើម មានខ្សែចងយួរ, សម្រាប់ដាក់ត្រីតូចៗ និងបន្លែជាដើម ។ ព. ប្រ. គុ. ដែលរៀនចំណេះវិជ្ជាអ្វីមួយ មានអក្សរជាដើម មិនទាន់បានចេះ ក៏ស្រាប់តែលែងរៀនទៅ, ហៅថា ត្រក ព្រោះប្រៀបប្រដូចនឹងមនុស្សអ្នកឥតចំណេះវិជ្ជា ដែលមានមុខការរបរតែខាងពុនត្រកទៅនេសាទមច្ឆជាតិប៉ុណ្ណោះ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ