១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រង់” ដូចខាងក្រោម៖
-ពាក្យ “ត្រង់” ( គុ. ) ទីទៃពីវៀច ។ ដែលឃ្លាតចាកពីទី ១ ទៅកាន់ទី ១ ឥតងាកឥតបែរទៅខាងណា ទាល់តែដល់ទៅទីនោះឬដែលមានចុងមានគុលរត់ល្បត់ដូចវាយបន្ទាត់ : ផ្លូវត្រង់, ចិត្តត្រង់ ។ ប្រើជា កិ. វិ. ក៏បាន : និយាយត្រង់, ប្រាប់ត្រង់ ។
-ពាក្យ “ត្រង់” ( ន. ) ឈ្មោះពេលសន្មតដោយព្រះអាទិត្យចរមកចំពីលើ គឺម៉ោង ១២ ថ្ងៃ ។ លោកឆាន់ត្រង់ គឺភិក្ខុសាមណេរដែលឆាន់ក្នុងវេលាថ្ងៃជិតត្រង់ ។ ថ្ងៃត្រង់ គឺវេលាព្រះអាទិត្យឋិតនៅចំភាគកណ្ដាល ។
-ពាក្យ “ត្រង់” ( អា. និ. ) ចំ, ចំពោះ, សំដៅចំ, នា : វាយត្រូវត្រង់ឆ្អឹងខ្នង ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ