១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រដក់ ឬ តាដក់” ដូចខាងក្រោម៖
-ពាក្យ “ត្រដក់ ឬ តាដក់” ( ន. ) ឈ្មោះសត្វស្លាបពួករនាល តែមានរូបសណ្ឋានធំខ្ពស់ចង្គ្រោងជាងរនាល មានសម្បុរប្រផេះ ចំពុះធំវែង, កវែង ខាងក្រោមមានសណ្ឋានស្រដៀងនឹងថង់ គេច្រើនហៅថា យាម, ក្បាលរលីងកណ្ដាល, មានមច្ឆាជាតិជាចំណី ។ មានមួយប្រភេទផ្សេងទៀតហៅ ត្រដក់គម្រង់ ស៊ីគម្រង់សាកសពផ្សេងៗ ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ