co khmerwords

ពន្យល់ពាក្យខ្មែរ “ចេតិយ”

១. ព្យញ្ជនៈ “ច”

“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចេតិយ” ដូចខាងក្រោម៖

-ពាក្យ “ចេតិយ” (អានថា ចេដី ឬ ចែដី) (ន.) (បា. សំ. ចៃត្យ) ទីដែលគេគោរពបូជា គឺទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗ ជាទីចំណាំក្ដី ។ល។ ដែលអ្នកផងគេសន្មត គេជឿថាជាទីស័ក្ដិសិទ្ធិ គេតែងធ្វើសក្ការបូជាគោរព ក៏ហៅ ចេតិយ ទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះ ចំពោះតែគារវវត្ថុ ដែលគេកដោយឥដ្ឋជាដើម សម្រាប់តម្កល់សារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើមនោះទើបហៅថា ចេតិយ (ខ្មែរហៅ ចៃដី ក៏មាន, ហៅក្លាយជា ចាយដី ក៏មាន) ; គួរសរសេរ ចេតិយ ឬ ចៃដី ។           

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា