co khmerwords

ពន្យល់ពាក្យខ្មែរ “ចៃដន់ ឬ ចៃដន្យ”

១. ព្យញ្ជនៈ “ច”

“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចៃដន់ ឬ ចៃដន្យ” ដូចខាងក្រោម៖

-ពាក្យ “ចៃដន់ ឬ ចៃដន្យ” (អានថា ចៃដន់) (កិ. ឬ ន.) (សំ. ចៃតន្យ ន. “អាត្ម័ន (អាត្មា), ព្រលឹង, ចិត្ត, ទេវតាដែលជាអ្នកនាំបណ្ដាលចិត្ត, ជាអ្នកបញ្ចូលចិត្ត…”) ។ (ស. ដលចៃ អ. ថ. ដុនចៃ កិ.) បណ្ដាលឲ្យគិត,ឲ្យនឹកភ្នកឃើញ, ដំណើរដែលបណ្ដាលឲ្យកើតមានឡើងហាក់ដូចជាមានទេវតានាំបណ្ដាល : ការណ៍ហ្នឹងវាជាចៃដន្យ… ។             

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា