១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចោមពុង” ដូចខាងក្រោម៖
-ពាក្យ “ចោមពុង” (កិ.) ដណ្ដប់សំពត់ព័ទ្ធក្រោមក្លៀកប្រសព្វជាយទាំងពីរខាងមុខបិទដោះ ហើយសៀតភ្ជាប់ចុកត្រសុកត្រង់ដើមទ្រូង : រដូវក្ដៅស្ត្រីសម័យពីដើមច្រើនតែចោមពុងធ្វើការ (ម.ព. ពុង ផង) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)