co khmerwords

ពន្យល់ពាក្យខ្មែរ “ចោរ”

១. ព្យញ្ជនៈ “ច”

“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចោរ” ដូចខាងក្រោម៖

-ពាក្យ “ចោរ” (អានថា ចោ) (ន.) (បា. សំ. ចៅរ) ជនអ្នកលួចគេ, ល្មួច :  ចោរឆក់ ចោរអ្នកឆក់ទ្រព្យគេ ។ ចោរប្លន់ ចោរអ្នកប្លន់គេ ។ ចោរព្រៃ  ចោរដែលក្នុងវេលាថ្ងៃពួននៅតែក្នុងព្រៃ វេលាយប់ចេញលួច ឬប្លន់គេ (ច្រើនតែចោរប្លន់) : ចោរព្រៃមានចោរស្រុកជារនុក ជាអ្នកឱ្យការណ៍ ទើបអាចលួចឬប្លន់អ្នកស្រុកបាន, ដូចមនុស្សកាច ឬមនុស្សខូចដែរ បើគ្មានគ្នីគ្នាចូលដៃ សមគំនិតកាន់ជើងទេ ក៏កាចខូចពុំកើតឡើយ

-ពាក្យ “ចោរ” (គុ.) ស្ត្រីដែលខូចលួចក្បត់ចិត្តប្ដីឬជាចោរលួចទ្រព្យគេ ហៅថា ចោរី ។ល។            

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា