១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រាណ” ដូចខាងក្រោម៖
-ពាក្យ “ត្រាណ” ( អានថា ត្រាន) ( ន. ) (សំ. ; បា. តាណ) ការគ្រប់គ្រង, រក្សា; ទីពំនាក់ ។ គុ. ដែលបានគ្រប់គ្រងរក្សាហើយ, ដែលជាទីពំនាក់ឲ្យបានសេចក្ដីសុខស្រួលហើយ : សុខសាន្តត្រាណ, ស្រុកសាន្តត្រាណ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ