១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រាស់” ដូចខាងក្រោម៖
-ពាក្យ “ត្រាស់” ( កិ. ) បានលុះអរហត្តផល កម្ចាត់នូវអាសវក្កិលេសចេញអស់ចាកសន្ដាន បានឡើងជាព្រះសព្វញ្ញុពុទ្ធ បានដឹងនូវញេយ្យធម៌សព្វគ្រប់ : ព្រះមហាសត្តបានត្រាស់ជាព្រះពុទ្ធ ។ (រ. ស.) និយាយ, ថ្លែង : ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងព្រះធម៌ថា…; ព្រះបរមក្សត្រាធិរាជទ្រង់ត្រាស់ហៅព្រះអគ្គមហេសី...។ ផ្ដាច់ត្រណមជូនកំណល់គ្រូ : ត្រាស់ត្រណម ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ