១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រោក” ដូចខាងក្រោម៖
-ពាក្យ “ត្រោក” ( ន. ) ពំនូកតូចទាបដែលជន្លេនត្រោកពូននៅទំនាប ។ ឈ្មោះជន្លេនដែលពូនដីឲ្យកើតជាត្រោក : ជន្លេនត្រោក ។ ឈ្មោះខ្វែកមួយប្រភេទ ច្រើននៅអាស្រ័យក្បែរត្រោកតាមទំនាប : ខ្វែកត្រោក ។ ព. ប្រ. ពានត្រោក ឬ ពានត្រោកពានត្រាំង, ពានត្រោកពានព្រៃ កិ. វិ. និយាយស្ដីឬធ្វើអ្វីៗ ដោយបំពាន ខុសច្បាប់ ខុសផ្លូវ ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ