១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រុំ” ដូចខាងក្រោម៖
-ពាក្យ “ត្រុំ” ( ន. ) ឈ្មោះដំណាំដើមតូច ស្លឹកវាសម្រាប់ត្រាំកូរឲ្យកើតជា-ម ធ្វើជាធ្លះជ្រលក់សំពត់ឲ្យមានពណ៌ខ្មៅ : គួរដាំត្រុំឲ្យកើតមានច្រើន, កូរត្រុំ ។
-ពាក្យ “ត្រុំ” ( ន. ) ឈ្មោះកុកមួយប្រភេទ ស្លាបខ្មៅក-ស : កុកត្រុំ (ហៅតាមសណ្ដាប់ស្រុក, អ្នកស្រុកខ្លះហៅ កុកគ្រោង, ខ្លះហៅ កុកស-ក, ខ្លះហៅ កុកកន្រ្តុំ, ខ្លះហៅ កុកខ្មៅ) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ