១. ព្យញ្ជនៈ “ខ”
“ខ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី១ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ខ្សាច់” ដូចខាងក្រោម៖
-ពាក្យ “ខ្សាច់” (ន.) ផង់គ្រាប់ល្អិតរឹងដូចថ្មមានពន្លឺខ្លះឥតពន្លឺខ្លះ ។ ខ្សាច់ដែលមានគ្រាប់ធំៗ លាយផង ហៅថា ខ្សាច់ពងកន្ធរ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)