co khmerwords

ពន្យល់ពាក្យខ្មែរ “នាគា”

១. ព្យញ្ជនៈ “ន”

“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នាគា” ដូចខាងក្រោម៖

-ពាក្យ “នាគា” (ន.) នាគ​ទាំងឡាយ, ពួក​នាគ (ព. កា.) ។

-ពាក្យ “នាគា” (ន.) ចម្រៀក​ឈើ​ទាម​ដែល​គេ​បោះ​ដែក​គោល​ភ្ជាប់​នឹង​ក្ដារ​ច្រើន​បន្ទះ​ឲ្យ​ជាប់​គ្នា : បោះ​នាគា​ក្ដារ​មឈូស ។ នាគា នេះ បា. មាន​អត្ថ​ន័យ​ថា “នាគ​ទាំងឡាយ”, ដោយ​ស្មាន​ទៅ, ប្រហែល​ជា​ចាស់​ទុំ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ប្រៀប​ចម្រៀក​ឈើ​វែង​ៗ នេះ​ថា​ដូច​ជា​ពស់​សន្ធឹង​ខ្លួន​ស្ដូក​ៗ​នោះ​ទេ​ដឹង? ដ្បិត​មាន​ពាក្យ​ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​នាគ​ឬ​ពស់​នោះ​ក៏​ក្រែល​ដែរ ដូច​ជា ផ្សិត​ពពារ​នាគ​រាជ, ដើម​ឆ្អឹង​ពស់ ជាដើម ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា