១. ព្យញ្ជនៈ “ន”
“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នាងច្រាល” ដូចខាងក្រោម៖
-ពាក្យ “នាងច្រាល” (ន.) បង្គោលឈើខ្លឹមឬថ្មមានសណ្ឋានច្រើនតែមូលៗ ប្រើជាគ្រឿងលំអសម្រាប់ដាក់រាយបញ្ឈរដង្ហែរកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើម ជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ : ប្រាសាទស្អាងស្អាតត្រកាល លំហនាងច្រាល បញ្ចេញលំអថ្លៃថ្លា…។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)