co khmerwords

ពន្យល់ពាក្យខ្មែរ “នាងនក់”

១. ព្យញ្ជនៈ “ន”

“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នាងនក់” ដូចខាងក្រោម៖

-ពាក្យ “នាងនក់” (ន.) ឈ្មោះ​ដំឡូង​ព្រៃ​មួយ​ប្រភេទ មើម​ស្រដៀង​នឹង​ដំឡូង​ត្រែង, ដំឡូង​ជ្រូក : ដំឡូង​នាង​នក់ ។ កម្អួត​សត្វ​ត្រចៀកកាំ ដែល​វា​ក្អួត​ក្នុង​វេលា​វា​ខំ​ប្រឹង​រមាត់​ពង; ប្រើ​ជា​ថ្នាំ​ត្រជាក់​បំបាត់​ក្រវល់​ក្រវាយ, ជា​របស់​មាន​តម្លៃ​ណាស់; ពាក្យ​សៀម​ហៅ​ថា រ៉័ងណុក “សំបុក​សត្វ​ស្លាប”, ខ្មែរ​ខ្លះ​ហៅ​ក្លាយ​មក​ជា នាង​នក់ ខ្លះ​ក៏​ហៅ រ៉័ងណុក តាម​សៀម​ដែរ ច្រើន​មាន​នៅ​ក្បែរ​ឈូង​សមុទ្ទ ឬ​នៅ​កោះ​ក្នុង​សមុទ្ទ (ម. ព. ត្រចៀកកាំ ផង) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា