១. ព្យញ្ជនៈ “ផ”
“ផ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ផរុសសព្ទ ឬ បរុសសព្ទ” ដូចខាងក្រោម៖
-ពាក្យ “ផរុសសព្ទ ឬ បរុសសព្ទ” ( អានថា ផៈរុសៈ-ស័ប ឬ ប៉ៈ-) ( ន. ) ( បា. ; សំ. ផរុស + សទ្ទ; បរុឞឝព្ទ) សូរសព្ទអាក្រក់គឺពាក្យទ្រគោះ, ពាក្យជេរ, ប្រទេច ដែលឮខ្លាំងៗរឿយៗមិនដាច់សូរ (សរសេរ បរុសសព្ទ ជិតដើមកំណើតពាក្យសំស្ក្រឹតជាង) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ