១. ព្យញ្ជនៈ “ន”
“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “និស្សិត” ដូចខាងក្រោម៖
-ពាក្យ “និស្សិត” (អានថា និស-សិត) (ន.) អ្នកដែលនៅក្នុងនិស្ស័យគេ; អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ ។ ព្យញ្ជនៈដែលអាស្រ័យនឹងស្រៈ (ព. វ.) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)