co khmerwords

ពន្យល់ពាក្យខ្មែរ “ផ្កាយ”

១. ព្យញ្ជនៈ “ផ”

“ផ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ផ្កាយ” ដូចខាងក្រោម៖

-ពាក្យ “ផ្កាយ” ( ន. ) ពន្លឺ​ច្រើន​ដួង​ក្រៅ​ពី​ព្រះ​ចន្ទ្រ ដែល​មើល​ទៅ​ឃើញ​ព្រាត​ឯ​អាកាស​ក្នុង​វេលា​យប់។ ស្នាម​គំនូស, រូប​ភាព, គ្រឿង​សម្គាល់​ដែល​មាន​សណ្ឋាន​លំនាំ​ផ្កាយ : ពិតាន​រំលេច​ផ្កាយ, ពិតាន​រាយ​ផ្កាយ; ពាក់​ស័ក្តិ​ផ្កាយ​មួយ ។ល។ សណ្ឋាន​ពពាល​ត្រង់​ក្បាល លំនាំ​រូប​ផ្កាយ : គោ​ផ្កាយ​ក្បាល ។ ផ្កាយ​ដុះ​កន្ទុយ ផ្កាយ​ដែល​មាន​ពន្លឺ​ចាំង​ចេញ​វែង​សណ្ឋាន​ដូច​ជា​កន្ទុយ (ផ្កាយ​យ៉ាង​នេះ​យូរ​ៗ​មាន​ម្ដង) ។ ផ្កាយ​ព្រឹក ឈ្មោះ​ផ្កាយ​មួយ​ដួង ដែល​រះ​ពី​ទិស​ខាង​កើត​ក្នុង​វេលា​ទៀប​ព្រឹក​មាន​ពន្លឺ​រុងរឿង​ត្រចះ​ជាង​ផ្កាយ​ទាំងពួង ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា