co khmerwords

ពន្យល់ពាក្យខ្មែរ “នែ”

១. ព្យញ្ជនៈ “ន”

“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នែ” ដូចខាងក្រោម៖

-ពាក្យ “នែ” (និ.) ពាក្យ​ជា​អាលបនៈ​សម្រាប់​អ្នក​ធំ​និយាយ​ទៅ​រក​អ្នក​តូច ឬ​ក៏​មនុស្ស​ស្មើ​ភាព​និយាយ​ទៅ​មក​រក​គ្នា ជា​ពាក្យ​ក្រើន​មុន : នែ​អ្នក​រាល់​គ្នា​!; នែ​វ៉ឺយ​!; នែ​អ្នក; នែ​នាង​!; នែ​កូន​!; នែ​ក្មួយ​!; នែ​ចៅ​! ។ ជួន​កាល​និយាយ​ជា​ពាក្យ​ក្រើន, រំឭក​ដោយ​សុភាព​រាបសា ឬ​ដោយ​សភាព​កំញើញ​ក៏​មាន : នែ​កុំ​ទៅ​!; នែ​ប្រយ័ត្ន​ហ្ន៎ះ​!; នែ​នាំ​គ្នា​ដេក​ទៅ​កុំ​និយាយ​គ្នា​!; នែ​កុំ​ខ្លាំង​ពេក​ហ្ន៎ះ​! បន្តិច​អត់​មិន​បាន​!

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា