១. ព្យញ្ជនៈ “ន”
“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នាំ” ដូចខាងក្រោម៖
-ពាក្យ “នាំ” (កិ.) យកទៅឬយកមកជាមួយផង : នាំគ្រាប់ពោត, នាំគោ, នាំស្រូវ ។ បបួលឲ្យធ្វើ, ឲ្យតាម ដោយនូវសម្រួលចិត្ត, ឲ្យជឿ, ឲ្យព្រមតាម : នាំរកស៊ី, នាំឲ្យស្លូត, នាំឲ្យចេះដឹង, នាំឲ្យព្រើល ។ បណ្ដាលឬបង្វឹកឲ្យប្រែគំនិត, ឲ្យក្លា : គប់ពាល ពាលនាំឲ្យខុសក្រៃ គប់ប្រាជ្ញវាងវៃ ប្រាជ្ញនាំឲ្យត្រឹមត្រូវ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)