១. ព្យញ្ជនៈ “ផ”
“ផ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ផ្តៅ” ដូចខាងក្រោម៖
-ពាក្យ “ផ្តៅ” ( អានថា ជើង ដ) ( ន. ) ឈ្មោះវល្លិដើមរឹងមួយប្រភេទមានបន្លានៅស្រទប, ធាង, ស្លឹក (ទីទៃពីរពាក់); ផ្ដៅមានឈ្មោះច្រើនប្រភេទគឺ ផ្ដៅទឹក, ផ្ដៅក្រែក, ផ្ដៅឈ្វាំង, ផ្ដៅអារ៉េច, ផ្ដៅដំបង, ព្រះផ្ដៅ…, ជាវល្លិមានប្រយោជន៍យ៉ាងសំខាន់ ប្រើការបានច្រើនយ៉ាង មានប្រើធ្វើចំណងនិងធ្វើកៅអីជាដើម ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ