១. ព្យញ្ជនៈ “គ”
“គ” ជាព្យញ្ជនៈទី៣ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “គិលាន” ដូចខាងក្រោម៖
-ពាក្យ “គិលាន” (ន. ឬ គុ.) (បា. ; សំ. គ្លាន) អ្នកឈឺ, អ្នកមានជំងឺ, ដែលឈឺ។ គិលានដ្ឋាន (-ន៉ាត់-ឋាន) មន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ, វេជ្ជមន្ទីរ សម្រាប់ថែរក្សាអ្នកជំងឺ តែមិនមានកន្លែងសម្រាប់ឲ្យមនុស្សឈឺដេកទេ។ គិលានសង្រ្គោះ (-ន៉ៈ-) ការជួយទំនុកបម្រុងអ្នកជំងឺ។ គិលានុបដ្ឋាក (-ប័ុត-ឋាក) អ្នកបម្រើ, អ្នកថែទាំអ្នកជំងឺ។ ឥត្ថី. គិលានុបដ្ឋាយិកា។ គិលានុបដ្ឋាន (-ប័ុន-ឋាន) ការបម្រើ, ថែទាំ, ទំនុកបម្រុងអ្នកជំងឺ, មន្ទីរពេទ្យព្យាបាលអ្នកជំងឺ។ គិលានុបដ្ឋានព្រះមហាក្សត្រិយានី ឈ្មោះមន្ទីរសង្ឃពេទ្យមួយក្នុងព្រះរាជធានីភ្នំពេញ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)