១. ព្យញ្ជនៈ “យ”
“យ” ជាព្យញ្ជនៈទី១ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “យ៉ាង” ដូចខាងក្រោម៖
-ពាក្យ “យ៉ាង” ( ន. ) បែប, ទំនង, មុខ, ភាព : មានច្រើនយ៉ាង ។ យ៉ាងខ្ញុំ បែបខ្ញុំ, ឯខ្ញុំ ។ យ៉ាងដូច ឬ ដូចយ៉ាង, បែបដូច ឬដូចបែប, ដូចជា ។ យ៉ាងណា បែបណា, ទំនងណា, ភាពណា, មុខណា ។ យ៉ាងនេះ បែបនេះ,…។ យ៉ាងម៉េច ? ដូចម្តេច ? ។ យ៉ាងហ្នឹង បែបហ្នឹង….. ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ