១. ព្យញ្ជនៈ “ភ”
“ភ” ជាព្យញ្ជនៈទី៤ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ភ្លូ” ដូចខាងក្រោម៖
-ពាក្យ “ភ្លូ” (ន.) រុក្ខជាតិមួយប្រភេទ ស្លឹកមានមមីសគ្រើមៗផ្លៃមានសណ្ឋានមូលមានត្របកជាស្រទាប់ៗ រុំជុំវិញបណ្ដូល មានរសជាតិជូរបរិភោគបាន, ភ្លូមានពីរប្រភេទគឺ ភ្លូធំ, ភ្លូបាត ។ ពាក្យបណ្ដៅលេងថា : មួយត្របកបី មួយត្របកបួន បកៗផ្លេចខ្លួន ដល់ដន្លាប់ខាងក្នុង (តើគឺអ្វី ? -គឺផ្លែភ្លូ ។ ត្រូវហើយ !) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)