co khmerwords

ពន្យល់ពាក្យខ្មែរ “យុទ្ធ”

១. ព្យញ្ជនៈ “យ”

“យ” ជាព្យញ្ជនៈទី១ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “យុទ្ធ” ដូចខាងក្រោម៖

-ពាក្យ “យុទ្ធ” (អានថា យុត ឬ យុត-ធៈ) ( ន. ) (សំ. បា.) ចម្បាំង; សង្រ្គាម; ការ​ចូល​ប្រឡូក​គ្នា : តយុទ្ធ ។ យុទ្ធ​ពិធី ឬ-វិធី (យុត-ធៈ-) ពិធី​ចម្បាំង, កល​ឧបាយ​សង្រ្គាម ។ យុទ្ធ​ភណ្ឌ ឬ យុទ្ធោបករណ៍ (យុត-ធៈភ័ន ឬ យុត-ធោប៉ៈក) ប្រដាប់​សម្រាប់សង្រ្គាម, គ្រឿង​ចម្បាំង ។ យុទ្ធ​ភូមិ ឬ យុទ្ធ​រង្គ (យុត-ធៈភូម ឬ-រង់) សមរ​ភូមិ, ទី​ចម្បាំង, ទី​ប្រទល់​ទ័ព ។ យុទ្ធ​វិន័យ (យុត-ធៈវិនៃ) ច្បាប់​សម្រាប់​ទូន្មាន​ពួក​ទាហាន ។ យុទ្ធ​វិនាស (យុត-ធៈ-) សេចក្តី​វិនាស​ព្រោះ​ចម្បាំង; ដំណើរ​បាក់​ទ័ព ។ យុទ្ធ​សន្តិភាព​ (យុត-ធៈសន់តិភាប) ដំណើរស្ងប់​សឹក, ការ​សះ​ជា​លើក​លែង​ច្បាំង​គ្នា ។ យុទ្ធ​សាស្រ្ត (យុត-ធៈសាស) ក្បួន​ចម្បាំង, ក្បួន​សម្រាប់​ច្បាំង (ដូច​យ៉ាង​ក្បួន​ព្យូហ៍​សឹក​ជាដើម) ។ យុទ្ធ​ស្ម័គ្រ (យុត-ធៈស្មាក់) ដំណើរ​ស្ម័គ្រ​ចិត្ត​នឹង​ច្បាំង; ដំណើរ​ភ្ជុំ​ពល​ត្រៀមប្រចាំ​ការ (សំ. យុទ្ធ​សាមគ្រី) ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា