co khmerwords

ពន្យល់ពាក្យខ្មែរ “មនុស្ស ឬ មនុស្យ”

១. ព្យញ្ជនៈ “ម”

“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “មនុស្ស ឬ មនុស្យ” ដូចខាងក្រោម៖

-ពាក្យ “មនុស្ស ឬ មនុស្យ” (អានថា មៈនុស) (ន.) ជន​អ្នក​ដឹង​ការ​ខុស​ត្រូវ, សត្វ​វិសេស​មួយ​ប្រភេទ​ជា​ពូជ​វង្ស​នៃ​មនុ, នរៈ ។ មនុស្ស​ជាតិ (អានថា មៈនុស-សៈជាត) ជាតិ​ជា​មនុស្ស, ពួក​មនុស្ស ។ មនុស្ស​ឃាដ ឬ -ឃាត អំពើ​ពិឃាត​មនុស្ស, ដំណើរ​សម្លាប់​មនុស្ស (ហៅ​ថា មនុស្ស​ឃាត​កម្ម ឬ នរ​ឃាត, នរ​ឃាត​កម្ម ក៏​បាន) ។ មនុស្ស​ឃាដកៈ ឬ -ឃាតកៈ (អានថា មៈនុស-សៈឃាដៈកៈ ឬ -តៈកៈ) អ្នក​ពិឃាត​មនុស្ស (ហៅ​ថា នរ​ឃាតក ឬ -ឃាតកៈ ក៏​បាន) ។ មនុស្ស​ទេព ទេវតា​របស់​ពួក​មនុស្ស (ក្សត្រិយ៍​ទ្រង់​រាជ្យ) ។មនុស្ស​ធម៌ ធម៌​សម្រាប់​មនុស្ស (ច្បាប់​សម្រាប់​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​សុចរិត; សីល ៥…។ មនុស្ស​លោក លោក​ជាទី​នៅ​នៃ​ពួក​មនុស្ស, លោក​សម្រាប់​ពួក​មនុស្ស, ឋាន​មនុស្ស ។ល។ មនុស្សា (ពហុ. របស់ មនុស្ស) មនុស្ស​ទាំងឡាយ, ពួក​មនុស្ស (ព. កា.) ។ មនុស្សី ស្ត្រី​មនុស្ស, មនុស្ស​ស្រី (មាន​តែ​ពាក្យ​ប៉ុន្តែ​មិន​សូវ​ដែល​ប្រើ ព្រោះ​ពាក្យ​ថា មនុស្ស ឬ មនុស្សា ជា​សាធារណៈ​ទួទៅ​ទាំង​ប្រុស​ទាំង​ស្រី​ទៅ​ហើយ) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា