១. ព្យញ្ជនៈ “ម”
“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “មុន” ដូចខាងក្រោម៖
-ពាក្យ “មុន” (កិ. វិ.) ដែលកើត, មាន, ដល់, ផ្ដើម, ស្ថិតនៅជាដំបូងឬជាដើមគេ : កើតមុន, ដល់មុន, ជាមុន, មុនគេ ។ ព. ផ្ទ. ក្រោយ, បន្ទាប់ ។
-ពាក្យ “មុន” (ន.) ឈ្មោះរោគកើតនៅត្រង់មុខមនុស្ស ដោរចេញជាកន្ទួលមានគ្រាប់, មានពីរយ៉ាងគឺ មុនខ្សាច់ មុនល្អិតៗគ្រាប់តូចៗ ស្រដៀងនឹងគ្រាប់ខ្សាច់ល្អិតឬគ្រាប់ស្មៅ, មុនដំបូក មុនដែលដោរជាកន្ទួលធំៗមានគ្រាប់និងខ្ទុះឈាម ស្រដៀងនឹងបូសទ្រនិច : កើតមុនពេញមុខ កើតមានរោគមុនពេញដាសនៅមុខ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)