១. ព្យញ្ជនៈ “ម”
“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “មៀន” ដូចខាងក្រោម៖
-ពាក្យ “មៀន” (ន.) ចង្កំវែងស្រោបគល់ដងកាំបិតឬផ្គាក់ជាដើមឲ្យជាប់មាំត្រង់អន្សា : មៀនកាំបិត ។
-ពាក្យ “មៀន” (ន.) ឈ្មោះឈើមួយប្រភេទ ជាដំណាំស្រុកផ្លែមូលៗ ទំហំខ្នាតមេដៃ វេលាទុំមានក្លិនសាច់ក្រអូប មានរសផ្អែម ប្រើជាបង្អែម : បបរមៀន (បបរដែលលាយសាច់ផ្លែមៀន) ។ មៀនព្រៃ ឈ្មោះឈើមួយប្រភេទស្លឹកធំជាងមៀនតែផ្លែតូចជាង សាច់ស្ដើង ក្លិនក្រអូបស្រដៀងនឹងមៀនដែរ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)