១. ព្យញ្ជនៈ “ម”
“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “មេម៉ាយ” ដូចខាងក្រោម៖
-ពាក្យ “មេម៉ាយ” (គុ. ឬ ន.) ដែលបាត់បង់ប្ដី (ស្លាប់ប្ដី) ឬលែងគ្នា គឺស្ត្រីដែលមានប្ដីហើយប្ដីស្លាប់ទៅ ឬលែងគ្នា (នៅជាស្រ្តីឥតគូ), ស្រ្តីមេម៉ាយ, នៅជាមេម៉ាយ, និយាយដោយបរិយាយតាមដំណើរថា មេម៉ាយស្លាប់ប្ដី ឬ មេម៉ាយប្ដីស្លាប់, មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី (ម. ព. ពោះម៉ាយ ផង) ។ ព. ប្រ. ការងារដែលធ្វើទៅនៅស្កកមិនហើយស្រេច ព្រោះមានធុរៈណាមួយមកជំទាស់ ឬព្រោះអស់ប្រាក់ : ការមេម៉ាយ (ហៅថា ការខ្មាយ ក៏បាន, តាមត្រូវការប្រើ) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)