co khmerwords

ពន្យល់ពាក្យខ្មែរ “លា”

១. ព្យញ្ជនៈ “ល”

“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លា” ដូចខាងក្រោម៖

-ពាក្យ “លា” (កិ.) លាត​ឬ​ត្រដាង​អ្វី​ៗ​ដែល​មូរ, ដែល​បត់, ដែល​ក្តាប់​ឬ​ក្តោប ឲ្យ​រលា : លា​របុំ​កន្ទេល, លា​ដៃ, លា​សំពត់ ។ ប្រាប់​ឲ្យ​ដឹង​ថា​ត្រូវ​លាក​ចាក​គ្នា​ទៅ : លា​គ្នា, ខ្ញុំ​លា​អ្នក​រាល់​គ្នា​សិន​ហើយ! ។ ប្រាប់​ថា​ឈប់​លែង​ទទួល​ភារៈ ឬ​លែង​ធ្វើ​ការ​ត​ទៅ​ទៀត : លា​ងារ, លា​ឈប់​លែង​ធ្វើ​ការ ។ គុ. ឬ កិ. វិ. ដែល​រលា, ដែល​រីក​ត្រដាង : ផ្កា​ព្រលឹត​លា​កំពាង ។ លា​បាប​លា​កម្ម តាំង​ប្តេជ្ញា​ថា លែង​ធ្វើ​អំពើ​ពុំ​ប្រសើរ​ត​ទៅ​ទៀត ។ លា​បំណន់ និយាយ​រៀប​រាប់​ស្រាយ​បំណន់ ។ លា​លាក (ម. ព. លាក) ។ លា​សិក្ខា ឬ លា​សីល​ផ្នួស ពោល​ពាក្យ​ប្រាប់​ថា​ឈប់ លែង​ធ្វើ​ជា​អ្នក​បួស, ចាក​សិក្ខា ។ លា​សឹក ប្រាប់​ឲ្យ​ដឹង​ថា​នឹង​សឹក (ចាក​ផ្នូស) ។ លា​សម្ដី លើក​សម្ដី​ដើម​ចោល​កុំ​ឲ្យ​អ្នក​ម្ខាង​ប្រកាន់​យក​ជា​ការ​ត​ទៅ ។ល។ ម្លិះលា ម្លិះ​មួយ​ប្រភេទ​មាន​ស្រទាប់​ផ្កា​រីក​លា​កំពាង​ឥត​រួត (ម. ព. ម្លិះ ផង) ។

-ពាក្យ “លា” (ន. ឬ គុ.) មាតា​ឬ​បិតា​របស់​លួត : ជីដូន​លា, ជីតា​លា ។ កូន​របស់​ចៅ​លួត : ចៅ​លា (ម. ព. ជីលា ផង) ។

-ពាក្យ “លា” (ន.) សត្វ​ពាហនៈ​មួយ​ប្រភេទ រូប​រាង​ប្រហែល​នឹង​សេះ តែ​ស្លឹក​ត្រចៀក​វែង​ជាង កន្ទុយ​ស្រដៀង​នឹង​កន្ទុយ​គោ​តែ​ខ្លី​ជាង ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា