១. ព្យញ្ជនៈ “ល”
“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លាក់” ដូចខាងក្រោម៖
-ពាក្យ “លាក់” (កិ.) ធ្វើឲ្យមានគន្លាក់ : លាក់ឈើ ។ បិទបាំង, បំបាំងឬទុកមិនឲ្យគេឃើញ មិនឲ្យគេដឹង : លាក់របស់, លាក់ខ្លួន, លាក់ពុត ។ លាក់កំនួច លាក់គំនិតដែលកួចកាន់ទុក ឬលាក់ល្បិច, លាក់ចំណេះ ។ លាក់បាំងអ្វី និ. ពាក្យនិបាតសម្រាប់និយាយផ្តើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់មិនបំបាំង : លាក់បាំងអ្វី ខ្ញុំសព្វថ្ងៃនេះទ័លក្រណាស់បានជាមករកខ្ចីប្រាក់អ្នក ។ លាក់លៀប ឬលាក់លៀម លាក់ក្បិតក្បៀតទុកសំចៃ ឬលាក់ទុកនៅកៀនកោះ ។ លាក់សុំ លាក់ទុកត្រដក់ត្រសុំ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)