co khmerwords

ពន្យល់ពាក្យខ្មែរ “លុប”

១. ព្យញ្ជនៈ “ល”

“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លុប” ដូចខាងក្រោម៖

-ពាក្យ “លុប” (អានថា លប់) (កិ.) ធ្វើ​ឲ្យ​បាត់​ស្នាម, ឲ្យ​បាត់​គំនូស, ឲ្យ​បាត់​លំអាន, ឲ្យ​បាត់​រូប, ឲ្យ​បាត់​ឈ្មោះ, ធ្វើ​ឲ្យ​វិនាស, ឲ្យ​សូន្យ, បំបាត់​មិន​ឲ្យ​មាន : លុប​អក្សរ, លុប​ដាន, លុប​ឈ្មោះ ។ បំពេញ​ក្រហូង, ជម្រៅ, រណ្តៅ ឲ្យ​បា ត់ : លុប​អណ្តូង, លុប​រណ្តៅ ។ លាង, ជម្រះ​ស្រលាប ដោយ​ទឹក : លុប​មុខ, លុប​ខ្លួន ។ គ្រប​លើ, លើស​ជាង : សម្ដី​លុប​លើ, សំឡេង​ឮ​លុប​គេ​ទាំងអស់ ។ លុប​គុណ បំបាត់​គុណ គឺ​បំបាត់​មិន​ឲ្យ​លេច​ឮ​ថា​គេ​មាន​គុណ​ចំពោះ​ខ្លួន ។ គុ. ដែល​បំបាត់​គុណ​គេ : មនុស្ស​លុប​គុណ​គេ, សម្ដី​លុប​គុណ ។ លុប​ថ្លុក (ព. ប្រ.) បំបាត់​ដំណើរ​ដើម ឬ​សម្ដី​ដើម​មិន​ឲ្យ​លេច​ឮត​ទៅ​ទៀត : និយាយ​លុប​ថ្លុក, សម្ដី​លុប​ថ្លុក ។ លុប​មាត្រ លើស​មាត្រ, ហួស​កម្លាំង : លី​ធ្ងន់​លុប​មាត្រ, ខ្លាំង​លុប​មាត្រ ។ លុប​លាង ឬ កាយ​កប់​លុប​លាង (ព. ប្រ.) បំបាត់​ឲ្យ​សូន្យ​ឈឹង​ឬ​បំបិទ​បំបាំង​មិន​ឲ្យ​លេច​ឮ ។ល។ (សរសេរ​ក្លាយ​ជា លប់ តាម​សូរ​សម្ដី​ក៏​មាន គួរ​ប្រើ លុប នេះ​វិញ​ត្រឹម​ត្រង់​តាម​ប្រភព​នៃ​ពាក្យ) ។ ម. ព. លោប ទៀត​ផង ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា