co khmerwords

ពន្យល់ពាក្យខ្មែរ “លុយ”

១. ព្យញ្ជនៈ “ល”

“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លុយ” ដូចខាងក្រោម៖

-ពាក្យ “លុយ” (កិ.) ដើរ​ក្នុង​ទឹក​រាក់ : លុយ​ទឹក ។ ដើរ​កាត់​ឬ​ដើរ​ទន្រ្ទាន​ចូល : លុយ​ដំណាំ, ដើរ​លុយ​ស្បូវ ។ លុយ​លុក ឬ លុក​លុយ (ម. ព. លុក) ។

-ពាក្យ “លុយ” (ន.) លោហៈ​សណ្ឋាន​មូល​តូច​សំប៉ែត មាន​រូប​ភាព​ឬ​ត្រា​និង​អក្សរ​ជា​សម្គាល់, សម្រាប់​ប្រើ​ចាយ​ជា​ជំនួស​ប្រាក់, ក្នុង​កម្ពុជ​រដ្ឋ​សម័យ​ពី​ដើម មាន​តម្លៃ២សេន ​និង​១​សេន, សព្វ​ថ្ងៃ​នេះ មាន​តែ​តម្លៃ​១​សេន​និង​កន្លះ​សេន, ហៅ​ក្លាយ​មក​ពី​ពាក្យ​ថា ល្វី (Louis) ដែល​ជា​ព្រះ​នាម​នៃ​មហា​ក្សត្រិយ៍​ប្រទេស​បារាំង​សែស​ក្នុង​សម័យ​ពី​ដើម… ។ ពាក្យ​សាមញ្ញ​ហៅ​ប្រាក់​ដែល​សម្រាប់​ចាយ​វាយ​ក្នុង​កម្ពុជ​រដ្ឋ​សព្វ​ថ្ងៃ​ថា : គេ​មាន​លុយ​ច្រើន, អស់​លុយ​ចាយ​រលីង ។ ចាស់​ទុំ​លោក​ថា កុំ​ហៅ​ប្រាក់​ពាន់​ម៉ឺន​ថា លុយ ពី​ព្រោះ​មាន​តម្លៃ​តូច​ជាង​ប្រាក់ គឺ​កុំ​និយាយ​បន្ទាប​វត្ថុ​មាន​តម្លៃ​ឲ្យ​ថយ​ថោក (ចាស់​ៗ​ថា មាត់​ស៊ី​អំបិល​ព្រហក់) ។ 

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា