co khmerwords

ពន្យល់ពាក្យខ្មែរ “លេខា”

១. ព្យញ្ជនៈ “ល”

“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លេខា” ដូចខាងក្រោម៖

-ពាក្យ “លេខា” (ន.) ការ​សរសេរ, សេចក្ដី​ដែល​សរសេរ, សំបុត្រ, ចុតហ្មាយ, ការ​គូស, ស្នាម, គំនូស, ការ​គូរ, វាស, គំនូរ, គ្រឿង​សម្គាល់,… ។ លេខាធិការ (សំ. ឬ បា. ស., < សំ. បា. លេខ ឬ លេខា + អធិការ) ស្មៀន​ធំ​របស់​អធិបតី​ក្រសួង, ស្មៀន​អ្នក​ត្រួតត្រា​លើ​ពួក​ស្មៀន, ចាងហ្វាង​ស្មៀន ។ សព្វ​ថ្ងៃ ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​អ្នក​រាជការ​រដ្ឋបាល​ក្នុង​ក្របខ័ណ្ឌ​ជាន់​កណ្ដាល ស្មើ​គ្នា​នឹង​លេខានុការ ឬ ស្មៀន​ធម្មតា ហៅ​ថា លេខាធិការ (បារ. Secrétaire) ឬ​ហៅ​ឲ្យ​ពេញ​ទាំងអស់​ថា លេខាធិការ​នៃ​ការិយាល័យ និង​ខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើ​ស្ត្រី​ជា លេខាធិការិកា ។ លេខាធិការដ្ឋាន មុខ​ងារ ឬ​ការិយាល័យ​របស់​លេខាធិការ ។ លេខានុការ (សំ. ឬ បា. ស., < សំ. បា. លេខ ឬ លេខា + អនុការ) ស្មៀន​រង​ពី​លេខាធិការ​មក, បើ​ស្ត្រី​ជា លេខានុការិកា ។ល។ ប្រើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ​ក៏​បាន, ដូច​ជា : ចក្ក​លេខា ឬ ចក្រ- (អានថា ច័ក-កៈ- ឬ ច័ក ក្រៈ-) ស្នាម​កង់, គំនូរ​ចក្រ ។ ចន្ទ​លេខា ឬ ចន្រ្ទ- (អានថា​ ច័ន-ទៈ- ឬ ច័ន-ទ្រៈ-) ស្នាម ឬ គ្រឿង​សម្គាល់​ក្នុង​វង់​ព្រះ​ចន្រ្ទ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា