co khmerwords

ពន្យល់ពាក្យខ្មែរ “លេស”

១. ព្យញ្ជនៈ “ល”

“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លេស” ដូចខាងក្រោម៖

-ពាក្យ “លេស” (គុ.) តិច, តិចតួច, តូច, ឆ្មារ ។ ន. ហេតុ​បន្តិចបន្តួច, ការ​តូចតាច, ពុត, កិច្ច​កល, ឧបាយ, ហេតុ​ជា​គ្រឿង​អាង : យក​ជំងឺ​បន្តិចបន្តួច​ជា​លេស ឈប់​មិន​ទៅ​ធ្វើ​ការ, អាង​កូន​ក្មេង​ជា​លេស ។ លេស​ភាព (អានថា លេសៈភាប) ភាវៈ​នៃ​លេស, ដំណើរ​លេស ។ លេស​មត្ត ឬ -មាត្រ (អានថា លេសៈម៉ាត់ ឬ -មាត) ការ​យក​លេស​ជា​ប្រមាណ, ជា​ដុំ​កំភួន, ដំណើរ​ត្រឹម​តែ​លេស ។ លេសាបទេស (អានថា -ប៉ៈទេស, < លេស + អបទេស “ការ​អាង”) ការ​អាង​លេស, ដំណើរ​យក​លេស​ជា​អាង ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា