co khmerwords

ពន្យល់ពាក្យខ្មែរ “រៀប”

១. ព្យញ្ជនៈ “រ”

“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រៀប” ដូចខាងក្រោម៖

-ពាក្យ “រៀប” ( កិ. ) ធ្វើ​ឲ្យ​មាន​របៀប, ចាត់​របៀប : រៀប​ផ្ទះ, រៀប​ស្រុក ។ តែង, តាក់តែង; ប្រុង​ចាំ : រៀប​ខ្លួន (តែង​ខ្លួន ឬ​ប្រុង​ខ្លួន​ចាំ) ។ ចាត់​ការ​ធ្វើ​អាពាហ៍​ពិពាហ៍​ឲ្យ​តាម​របៀប : រៀប​កូន​ឲ្យ​មាន​ផ្ទះ​សម្បែង

-ពាក្យ “រៀប ឬ រៀប​នឹង” ( និ. ) ទៀប, ហៀប, ជិត, រក​កល់; ទៀប​នឹង,… រក​កល់​នឹង, ស្ទើរ​នឹង : រៀប​ស្លាប់; រៀប​លា​គ្នា; រៀប​នឹង​ទៅ, រៀប​នឹង​បាន, រៀប​នឹង​ដល់

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា