១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រេប័ស” ដូចខាងក្រោម៖
-ពាក្យ “រេប័ស” (អានថា -បុ័ស ) ( ន. ) (សំ. រេប, រេបស៑) ទាប, ថោក; ថោកទាប, ថោកថយ, ថយថោក; កាច, កោងកាច, អាក្រក់, គំរក់, ជួជាតិ; កំណាញ់ : មនុស្សរេប័ស, របស់រេប័ស, ចិត្តរេប័ស (ព. កា.) : រីជនរេប័ស កាចឃោរឃៅណាស់ ចាស់ស្ដីមិនស្ដាប់ វាធ្វើអ្វីៗ បំពានលើច្បាប់ ខុសចាកតម្រាប់ សណ្ដាប់ភូមិស្រុក ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ