១. ព្យញ្ជនៈ “វ”
“វ” ជាព្យញ្ជនៈទី៤ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “វិចារណញ្ញាណ” ដូចខាងក្រោម៖
-ពាក្យ “វិចារណញ្ញាណ” (អានថា -រ៉ៈណ័ញ-ញាន) (ន.) ញាណ ឬប្រាជ្ញាជាគ្រឿងត្រិះរិះរាវរកហេតុផលឲ្យឃើញច្បាស់ឬឲ្យស្គាល់ខុសត្រូវ : បុគ្គលប្រកបដោយវិចារណញ្ញាណរមែងធ្វើការគ្រប់យ៉ាង ឲ្យសម្រេចបានដោយល្អប្រពៃ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)