co khmerwords

ពន្យល់ពាក្យខ្មែរ “សគ្គ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សគ្គ” ដូចខាងក្រោម៖

-ពាក្យ “សគ្គ” ( អានថា ស័ក-គៈ ) ( ន. ) (បា. ; សំ. ស្វគ៌) ឋាន​សួគ៌ ។ សគ្គ​កថា សម្ដី​សម្ដែង​អំពី​ឋាន​សួគ៌, ពាក្យ​ទេសនា​ប្រកាស​អំពី​ឋាន​សួគ៌ ។ សគ្គ​គាមី អ្នក​ដែល​នឹង​បាន​ទៅ​កើត​ឯ​ឋាន​សួគ៌ (បើ​ស្ត្រី​ជា សគ្គ​គាមិនី) ។ សគ្គ​មគ្គ ផ្លូវ​ទៅ​ឋាន​សួគ៌ (ផ្លូវ​សួគ៌) ។ សគ្គ​មោក្ខ សួគ៌​និង​និញ្វន ។ សគ្គ​មោក្ខ​មគ្គ (-មោក-ខៈ-) ផ្លូវ​សួគ៌​និង​និញ្វន ។ សគ្គ​វាសី អ្នក​នៅ​ក្នុង​ឋាន​សួគ៌ (ទេវតា​ទួទៅ); បើ​ស្ត្រី​ជា សគ្គ​វាសិនី ស្រី​ដែល​កើត​ក្នុង​ឋាន​សួគ៌ (ស្រី​សួគ៌) ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា