១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង” ដូចខាងក្រោម៖
-ពាក្យ “សង” ( កិ. ) ឲ្យតម្លៃរបស់ដែលទិញឬដែលខ្ចីគេមកឬចេញថ្លៃឲ្យគេជាជំនួសរបស់ដែលខូច ដែលវិនាសព្រោះខ្លួន : សងបំណុល, សងថ្លៃស្រូវគេ ។ ហូរវិលត្រឡប់ឡើងវិញព្រោះមានទីទើសម្ខាង : ទឹកហូរសង ។ ធ្វើការតបឲ្យគេវិញ ព្រោះគេបានធ្វើឲ្យខ្លួនមុនរួចហើយ : សងដៃគេ ឬ សងវេរគេ (ម. ព. វេរ ន. ផង) ។ ឲ្យប្រាក់ឬឲ្យរបស់ទៅគេ ឲ្យគេបាត់ឈឺចិត្ត : សងជំងឺចិត្ត ។ សបសម្ដីទៅវិញ : សងសម្ដី ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ