co khmerwords

ពន្យល់ពាក្យខ្មែរ “សង់សឿ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង់សឿ” ដូចខាងក្រោម៖

-ពាក្យ “សង់សឿ” ( ន. ) ឈ្មោះ​ពស់​ឥត​ពិស​មួយ​ប្រភេទ ពួក​ពស់​ព្រៃ តែ​សម្បុរ​ខ្នង​ខ្មៅ​រលើប ក្រឡា​ស្រកា​ពី​ត្រឹម​ពាក់​កណ្ដាល​ខ្លួន​ទៅ​ក្បាល​ដូច​ក្រឡា​ស្រកា​ពស់​វែក​ដំបូក ពី​ពាក់​កណ្ដាល​ខ្លួន​ទៅ​ចុង​កន្ទុយ​ដូច​ពស់​ព្រៃ​មាត្រ​ធំ​ជាង​ពស់​ព្រៃ លូន​លឿន​ភ្លែត : ពស់​សង់សឿ​ច្រើន​នៅ​ក្នុង​ព្រៃ​ទួល ។ មាន​ពាក្យ​ចាស់​ទុំ​បរម្បរា​និយាយ​ថា បើ​ប្រទះ​ពស់​មាន​ពិស​ឲ្យ​ថា សង់សឿ​ៗ…, ថា​ពស់​នោះ​នឹង​ទៅ​ជា​ស្លូត​មិន​ហ៊ាន​ចឹក​ក្នុង​វេលា​នោះ ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា