១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង៉ា” ដូចខាងក្រោម៖
-ពាក្យ “សង៉ា” ( អានថា សៈ- ) ( គុ. ) (ស. សងា់ អ. ថ. សៈង៉ា “ដែលជាទីគួរកោតក្រែង, ជាទីគួរគោរពរាប់អាន; ដែលគួរកោត, គួរស្ងើច”) ដែលរុងរឿង, មានរូបល្អអង់អាច, ឆើតឆាយ, ស្រស់, ស្រស់បស់, សង្ហា : រូបឆោមសង៉ា (ម. ប្រ., ច្រ. ប្រ. សង្ហា ជាង) ។ សង៉ារាសី សង្ហារាសី (រាសីរុងរឿង) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ