co khmerwords

ពន្យល់ពាក្យខ្មែរ “សង្កត់”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្កត់” ដូចខាងក្រោម៖

-ពាក្យ “សង្កត់” ( អានថា សង់-កត់ ) ( កិ. ) (បា. សង្កដ; សំ. សំកដ ឬ សង្កដ ប្រើ​ជា គុ. ឬ ន. “ចង្អៀត, ដែល​ញាត់​ញៀត, ដែល​ប្រគរ​លើ​គ្នា; ផ្លូវ​ឬ​ច្រក​ចង្អៀត”) ដាក់​ទម្ងន់​ពី​លើ​ ដើម្បី​ឲ្យ​ពៀរ, ឲ្យ​រាប, ឲ្យ​ទ្រោម ឬ​កុំ​ឲ្យ​កម្រើក, កុំ​ឲ្យ​ហើប, កុំ​ឲ្យ​រើ​រួច : សង្កត់​ឲ្យ​រាប, អង្គុយ​សង្កត់​ពី​លើ ។ ចាប់​ផ្ញុច​មិន​ឲ្យ​រើ​រួច : សង្កត់​ក ។ ព. ប្រ. គំរាម, ដាក់​កំហិត​ឬ​បង្ខំ​ឲ្យ​ខាង​តែ​បាន : សង្កត់​ក​យក​ប្រាក់ ។ ទប់​ចិត្ត​មិន​ឲ្យ​កក្រើក : សង្កត់​ចិត្ត, ខំ​អត់​សង្កត់​ចិត្ត ។ លឿន​បន្តិច​ជាង​គ្នា ឬ​មាន​ក្បាល​បន្តិច​ជាង​គ្នា : ទូក-ង​ខាង​ស្ដាំ​សង្កត់​ទូក-ង​ខាង​ធ្វេង; គោ​ម្ខាង​ដើរ​សង្កត់​គោ​ម្ខាង ។ រក​ស៊ី​មាន​បាន​ជាង​គេ, មាន​ទ្រព្យ​ច្រើន​ជាង​អ្នក​ស្រុក​ជាមួយ : មាន​ទ្រព្យ​សង្កត់​អ្នក​ស្រុក ។ ស្ដី​និយាយ​គ្រប​លើ : សង្កត់​មិន​ឲ្យ​ហើប​មាត់​រួច ។ សូត្រ​បាលី ឬ​សូត្រ​ពាក្យ​សម្រាយ​ប្រើ​ខ្យល់​ធ្ងន់​ៗ​ដាច់​ៗ​ត្រង់​អក្សរ​តម្រួត (សូត្រ​សំយោគ) : សូត្រ​ធម៌​សង្កត់, សូត្រ​សេចក្ដី​សង្កត់​ត្រង់​ពាក្យ​ធ្ងន់​ៗ ច្បាស់លាស់ (ម. ព. សង្កេត ផង) ។ សង្កត់​សង្កិន សង្កត់​ដូច​ជា​កិន​រឿយ​ៗ​ឲ្យ​ល្អិត​ខ្ទេចខ្ទី, បង្រ្គប​លើ; បៀត​បៀន​យក​ប្រយោជន៍ : និយាយ​សង្កត់​សង្កិន; សង្កត់​សង្កិន​យក​ប្រាក់; សង្កត់​សង្កិន​រាស្រ្ត ។ល។

-ពាក្យ “សង្កត់” ( អានថា សង់កត់ ) ( ន. ) រស្ស​សញ្ញា ឬ​បន្តក់ ( ‘ ) នេះ ដូច​ជា ក + ង់ > កង់, គ + ត់ > គត់, ចា+ ប់ > ចាប់, ដ + ក់ > ដក់ ។ល។ (ម. ព. វណ្ណយុត្ត ឬ -យុត្តិ ទៀត​ផង) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា