១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្កប្ប” ដូចខាងក្រោម៖
-ពាក្យ “សង្កប្ប” ( អានថា សង់-ក័ប ឬ-ក័ប-ប៉ៈ ) ( ន. ) (បា. ; សំ. សំកល្ប) សេចក្ដីត្រិះរិះ, តម្រិះ ។ សង្កប្បគោចរ (សង់-ក័ប-ប៉ៈគោ-ច) អារម្មណ៍ឬដំណើរគំនិតដែលត្រិះរិះ ។ មិច្ឆាសង្កប្ប តម្រិះខុស ។ សម្មាសង្កប្ប តម្រិះត្រូវ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ