១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្ករ” ដូចខាងក្រោម៖
-ពាក្យ “សង្ករ” ( អានថា សង់-កៈរ៉ៈ ឬ-ក ) ( ន. ) ( សំ. បា. ) ការច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់; ដំណើរសាន់វ៉ាន់; សេចក្ដីខ្វល់ខ្លាំង ។ សង្ករការណ៍ (សង់-កៈរ៉ៈកា) ហេតុឬដំណើរដែលនាំឲ្យច្របូកច្របល់,… ។ សង្ករភាព (សង់-កៈរ៉ផាព) ភាវៈច្របូកច្របល់ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់