១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្កា” ដូចខាងក្រោម៖
-ពាក្យ “សង្កា” ( អានថា សង់-កា ) ( ន. ) (បា. ; សំ. ឝង្កា) សេចក្ដីសង្ស័យ; សេចក្ដីខ្លាចក្រែង; ការប្រុងប្រយ័ត្ន, ការប្រុងប្រយ័ត្នក្រែងខុសទាស់, ក្រែងមិនសម្រេចដូចបំណង : មានសង្កា ។ ខ្មែរប្រើសំដៅសេចក្ដីថា “សន្យា, ប្តេជ្ញា” ក៏មាន : ធ្វើសង្កាទៅវិញទៅមក ។ ប្រើជា កិ. ក៏បាន : សង្កាពាក្យ, ត្រូវសង្កាគ្នាឲ្យប្រាកដប្រជា ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ