co khmerwords

ពន្យល់ពាក្យខ្មែរ “សង្កិណ្ណ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្កិណ្ណ” ដូចខាងក្រោម៖

-ពាក្យ “សង្កិណ្ណ” ( អានថា សង់កិន-ណៈ ) ( ន. ) (បា. ; សំ. សង្កីណ៌) ដែល​ចង្អៀត​ថ្តែ, ដែល​ញៀតញាត់, ណែនណាន់, តាន់តាប់; ដែល​លាយ​គ្នា, ច្របូក​ច្របល់​គ្នា ។ សង្កិណ្ណ​គ្រឹះ ផ្ទះ​ដែល​ចង្អៀត​ថ្តែថ្តុក ។ សង្កិណ្ណ​ជាតិ ជាតិ​លាយ) ជាតិ​កាត់); មនុស្ស​ដែល​មាន​ជាតិ​លាយ (មនុស្ស​កាត់​ជាតិ) ។ សង្កិណ្ណដ្ឋាន ទី​ចង្អៀត, សម្ពាធដ្ឋាន ។ សង្កិណ្ណ​បុត្រ ឬ -បុត្រី បុត្រ​ឬ​បុត្រី​លាយ​ជាតិ (កូន​កាត់) ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា