១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្កិលេស” ដូចខាងក្រោម៖
-ពាក្យ “សង្កិលេស” ( អានថា សង់-កិ ល៉ែស ) ( ន. ) (បា. ; សំ. សំក្លេឝ) គ្រឿងសៅហ្មង, គ្រឿងសៅហ្មងចិត្ត; មន្ទិល; គ្រឿងនាំឲ្យអួអាប់, ឲ្យស្រអាប់ : រាគៈ, ទោសៈ, មោហៈ… ជាសង្កិលេសរបស់ចិត្ត; ពពក, ផ្សែង, ធូលី… ជាសង្កិលេសរបស់ព្រះអាទិត្យព្រះចន្រ្ទ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ