១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្កិលេសិក” ដូចខាងក្រោម៖
-ពាក្យ “សង្កិលេសិក” ( អានថា សង់-កិល៉េ-សិ-កៈ ឬ -សិក ) ( គុ. ) (បា. ; សំ. សំក្លេឝិក) ដែលសៅហ្មង; ដែលជាមន្ទិល; ដែលនាំឲ្យអួអាប់, ឲ្យស្រអាប់ ។ សង្កិលេសិកចិត្ត ចិត្តដែលមានសៅហ្មង ។ សង្កិលេសិកធម៌ ធម៌សៅហ្មង ។ សង្កិលេសិកសន្ដាន (-សន់-ដាន) សន្ដានសៅហ្មង, សន្ដានចិត្តមិនបរិសុទ្ធ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ